Corolla Sedan ដែលបានលើកកម្ពស់ឡើងអោយខ្ពស់ក្លាយជា Corolla Cross បានទទួលការធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់ឆ្នាំ 2026។ ការរចនាខាងក្រៅត្រូវបានធ្វើឱ្យស្រស់ថ្មី ហើយនៅខាងក្នុងក៏មានអេក្រង់កណ្តាលទំហំធំជាងមុនផងដែរ។ ប្រព័ន្ធម៉ាស៊ីននៅតែមិនផ្លាស់ប្តូរ ដោយមានជម្រើសម៉ាស៊ីនសាំង 2.0 លីត្រ 4 ស៊ីឡាំង និងម៉ាស៊ីនសាំង-អគ្គិសនី Hybrid ដែលប្រើប្រាស់ថាមពលប្រសើរជាង។ ម៉ូដែលសាំងអាចជ្រើសរើសបានទាំងជាមួយប្រព័ន្ធបើកបរកង់មុខ ឬបើកបរកង់ទាំងអស់ ខណៈដែល Corolla Cross…
ថ្មីៗពី សេដ្ឋកិច្ច
Dat Bike ដែលជាក្រុមហ៊ុនម៉ូតូអគ្គិសនី Start-up របស់ប្រទេសវៀតណាម បានប្រមូលថវិកាចំនួន ២,៦ លានដុល្លារពីការវិនិយោគរបស់ក្រុមវិនិយោគិន ដែលដឹកនាំដោយក្រុមហ៊ុនបណ្តាក់ទុនក្នុងប្រទេសសិង្ហបុរី ឈ្មោះ Jungle Ventures។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ភាគហ៊ុននៅក្នុងក្រុមហ៊ុនដឹកម្ហូបអាហារ Zomato ដែលជាក្រុមហ៊ុន start-up ធំបំផុតមួយរបស់ឥណ្ឌា បានបោះផ្សាយលក់មូលបត្រជាសាធារណៈ (initial public offering) របស់ខ្លួន បានតម្លៃសរុប ១,២ ពាន់លានដុល្លារ។
ភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba បានកើនឡើង ៩ ភាគរយកាលពីថ្ងៃច័ន្ទ ដោយសារតែពាណិជ្ជកម្មតាមអ៊ីនធឺណេត ស្របពេលដែលក្រុមហ៊ុនបានធានាដល់វិនិយោគិនថា ការផាកពិន័យជាទឹកប្រាក់ចំនួន ២,៧៨ ពាន់លានដុល្លារ នឹងជះឥទ្ធិពលតិចតួចបំផុតដល់ប្រតិបត្តិការរបស់ខ្លួន។
យោងតាមមន្ត្រីឧស្សាហកម្មប្រទេសឥណ្ឌាបានប្រាប់ឲ្យដឹងថា តម្លៃប្រេងដូងនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងជាង ៦ ភាគរយ សូម្បីតែបន្ទាប់ពីរដ្ឋាភិបាលបានកាត់បន្ថយពន្ធនាំចូល ខណៈដែលតម្លៃរបស់វានៅក្រៅប្រទេសបានកើនឡើង ដោយរំពឹងថានឹងមានតម្រូវការខ្លាំងពីអ្នកទិញធំបំផុតរបស់ពិភពលោកនេះ។